ទំព័រដើម » , » ១០ ចំណុច​ រំពឹង​ថា​ iPhone 5S មាន

១០ ចំណុច​ រំពឹង​ថា​ iPhone 5S មាន

Written By Channa Kry on Apr 9, 2013 | 4/09/2013

iPhone 5S មួយ​រយៈ​ចុង​ក្រោយ​នេះ​ហាក់​កក្រើក​ឡើង​ខ្លាំង។ ដំណឹង​ចចាមអារ៉ាម​មាន​ក៏​ពុំ​តិច​ដែរ ដែល​ប្រភព​ខ្លះ​លើកឡើង​ថា iPhone ជំនាន់​ថ្មី​ទី៧ នេះ​នឹង​មាន​មុខងារ​កាន់​តែ​សំបូរ​បែប​ជាង​ស៊េរី​មុន។ តើ​ការ​និយាយ​តៗ​គ្នា​នេះ ជា​រឿង​ពិត​ឬ​មួយ​យ៉ាង​ណា? តើ​មាន​ចំណុច​ណា​ខ្លះ​ដែល​សង្ស័យ​ថា​ពិត​ជា​មាន​បំពាក់​លើ iPhone 5S មែន។

១) iPhone 5S នឹង​បង្ហាញ​ខ្លួន​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៣​៖ ថ្មីៗ​កន្លង​ទៅ​សារព័ត៌មាន​អនឡាញ The Wall Street Journal បាន​រាយការណ៍​ឱ្យ​ដឹង​ថា នៅ​ដើម​ខែ​មេសា​នេះ Apple បាន​ចាប់​ផ្ដើម​ដុត​ដៃ​ដុត​ជើង​ផលិត iPhone 5S ហើយ។ iPhone ជំនាន់​ទី៧ នេះ​នឹង​រួច​រាល់ ហើយ​បើក​សម្ពោធ​មុខមាត់​ជា​ផ្លូវការ​នៅ​ពាក់​កណ្ដាល​ឆ្នាំ២០១៣​នេះ។
២) iPhone តម្លៃ​ធូរ​ថ្លៃ​មួយ​ទៀត​នឹង​បង្ហាញ​វត្តមាន​ស្រប​ពេល iPhone 5S ចេញ​មុខ៖ ពុំ​មាន​រឿង​អី​ចម្លែក​នោះ​ឡើយ ព្រោះ​ថា Apple ក៏​ធ្លាប់​បាន​ចេញ​ជំនាន់ ‘mini’ លើ iPad របស់​ខ្លួន​រួច​មក​ហើយ។ ការ​ឌីហ្សាញ ព្រម​ទាំង​លក្ខណៈសម្បត្តិ​របស់​ជំនាន់ mini នេះ គេ​ធ្វើ​ឡើង​ឱ្យ​ស្រប​នឹង​តម្រូវការ​តម្លៃ​នៅ​លើ​ទីផ្សារ។ មិន​ខុស​គ្នា​នឹង iPhone ដែរ គេ​រំពឹង​មិន​ត្រឹម​តែ​មាន iPhone 5S លេច​មុខ​ក្នុង​ឆ្នាំ​នេះ​ទេ តែ​ថែម​ទាំង​មាន iPhone mini តម្លៃ​ធូរ​ថ្លៃ​ផង​ដែរ។
៣) Steve Jobs ជា​អ្នក​ឌីហ្សាញ iPhone 5S៖ មាន ​ចចាមអារ៉ាម​លើកឡើង​ថា តាម​ពិត​ទៅ iPhone 5S នៅ​ស្ថិត​ក្រោម​ស្នាដៃ​របស់​អតីត​នាយក​ប្រតិបត្តិ​របស់ Apple នៅ​ឡើយ​ទេ។ នេះ​អាច​ជា​រឿង​ពិត ព្រោះ​គេ​រំពឹង​ថា​ការ​រចនា​ម៉ូដ​នៅ​លើ iPhone 5S មិន​ខុស​គ្នា​ពី iPhone 5 ដែល​ជា​គំនិត​របស់ Steve Jobs ឡើយ។
៤) iPhone 5S មាន​ច្រើន​ពណ៌៖ Apple ក៏​ធ្លាប់​បាន​បញ្ចេញ iPod ជំនាន់​ទី៥ រួច​មក​ហើយ​នៅ​ក្នុង​ថ្ងៃ​ប្រកាស iPhone 5 តែ​មួយ​ជា​មួយ​គ្នា។ បើ​តាម​មតិ​អ្នក​ប្រើ ជា​ពិសេស​សុភាព​នារី​តែង​ចូលចិត្ត smartphone ពណ៌​ឆើត​ស្រស់​ស្អាត។ តែ​ទោះ​ជា​យ៉ាង​ណា គេ​ជឿ​ថា​កត្តា​ពណ៌​ពុំ​ជា​តម្រូវ​ការ​យ៉ាង​ចាំបាច់​របស់​អ្នក​ប្រើ​នោះ​ទេ។
៥) បំពាក់ Processor ល្បឿន​លឿន​ជាង​មុន៖ កាល​ពី​ឆ្នាំ​ទៅ​មិញ ២០១២ Apple បាន​ចេញ iPhone 4S ជំនាន់​ថ្មី​បន្ទាប់​ពី iPhone 4 ដែល​មាន​ល្បឿន​ជាង​មុន។ ការ​នេះ​ធ្វើ​ឱ្យ​គេ​សន្និដ្ឋាន​បាន​ថា ឱ្យ​តែ​ចេញ​ជំនាន់​មាន ‘S’ នោះ​នឹង​មាន​កំណែប្រែ​កាន់​តែ​ល្អ​ជាង​មុន​បូក​រួម​ទាំង​ល្បឿន​ដំណើរការ​ផង​ ដែរ។
៦) Memory iPhone 5S ធំ​ជាង​មុន៖ ដូច​ដែល Apple ធ្លាប់​បាន​បន្ថែម​ទំហំ​មេម៉ូរី​នៅ​លើ iPad 4 អញ្ចឹង​ដែរ។ កាល​ពី​ដើម​ឆ្នាំ២០១៣​នេះ Apple បាន​ដំឡើង​មេម៉ូរី iPad 4 ឡើង​ដល់ 120GB។ មិន​ខុស​គ្នា​នេះ​ដែរ ដូច្នេះ​គេ​រំពឹង​ថា Apple ក៏​នឹង​បន្ថែម​ជម្រើស​ទំហំ Memory នៅ​លើ iPhone 5S ដែល​មាន​រហូត​ដល់ 120GB។
៧) កាមេរ៉ា​ទំហំ ១៣មេហ្កា​ភិចហ្សែល៖ iPhone 5S នឹង​បំពាក់​កាមេរ៉ា​មាន​គុណភាព​ខ្ពស់​ទំហំ 13MP។
៨) iPhone 5S នឹង​បំពាក់ iOS 7៖ តើ Apple ពិត​ជា​នឹង​បំពាក់​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី iOS 7 នៅ​លើ iPhone 5S មែន​ឬ​មួយ​យ៉ាង​ណា? ប្រហែល​ដែរ។ តាម​គេហទំព័រ​អន្តរជាតិ​មួយ​ចំនួន​កន្លង​ទៅ​នេះ បាន​លើកឡើង​ដែរ​ថា iOS 7 នឹង​មាន​កំណែ​ទម្រង់ interface ថ្មី​ស្រស់​ស្អាត​ជាង​ជំនាន់​មុនៗ ដែល​ក្រុមហ៊ុន​បាន​ប្រកាន់​ខ្ជាប់​តាំង​ពី​ចេញ iPhone Original បំពាក់ iOS 3.1.3 នៅ​ថ្ងៃ​ទី២៩ ខែ​មិថុនា ឆ្នាំ២០០៧ ម្ល៉េះ។
៩) បច្ចេកវិទ្យា touchscreen ល្អ​ប្រសើរ​ជាង​មុន៖ ជា ​ការ​ពិត​ណាស់ touchscreen ជា​ចំណុច​មួយ​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បីៗ​ទាំងឡាយ​តែង​យក​ចិត្ត​ទុក​ ដាក់​អភិវឌ្ឍ។ ដូច​គ្នា​នេះ​ដែរ Apple តែង​គិត​ចង់​កែលំអ​មុខងារ​មួយ​នេះ​ឱ្យ​រឹត​តែ​ប្រសើរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ ជំនាន់។ ព័ត៌មាន​កន្លង​មក ក៏​ធ្លាប់​បាន​លើកឡើង​ដែរ​ថា អេក្រង់ iPhone 5S នឹង​ប្រើ​បាន​រលូន​ជាង​មុន។
១០) ប្រកាស​ជា​ផ្លូវការ​ធ្វើ​ឡើង​ដោយ Apple នៅ​ថ្ងៃ​ទី២០ មិថុនា ឆ្នាំ០១៣៖ គេហទំព័រ MacRumors ថ្មី​នេះ​អះអាង​ថា កាលបរិច្ឆេទ​ខាង​លើ​ជា​រឿង​ពិត។ ប្រសិន Apple ពិត​ជា​ប្រកាស iPhone 5S នៅ​អំឡុង​ខែ​មិថុនា​មែន នោះ​គេ​ជឿ​ថា smartphone កូន​ពៅ​មួយ​នេះ​នឹង​ចេញ​លក់​ក្រោយ​ថ្ងៃ​ប្រកាស​បាន ១ខែ គឺ​នៅ​ខែ​កក្កដា។
ចុះ​ប្រិយមិត្ត​វិញ​យល់​យ៉ាង​ចំពោះ ១០ ចំណុច​ខាង​លើ? តើ iPhone 5S ពិត​ជា​មាន​លក្ខណៈ​សម្បត្តិ​ព្រម​ជា​មួយ​សមត្ថភាព​ដូច​ខាង​រៀបរាប់​ខាង​លើ​ ទេ?
ចែករំលែកទៅមិត្តភកិ្តទាំងអស់គ្នា :

អត្ថបទពេញនិយម

Popular Posts

អត្ថបទពេញនិយម

Popular Posts

 
Address : Kingdom of Cambodia
Copyright © 2014. Domneng7 - All Rights Reserved
For Advertising Tell: 855 92 256 011 Mail: Channakry@gmail.com
Skype: Hi_honeylove
Design by Luke Published by Dyna
Proudly powered by Blogger